កីឡាករជម្រើស ១១ នាក់ដំបូងដែល លោក Wenger​ ប៊ិតែទិញបាន

Timothy Wee

ក្រុមកាំភ្លើងធំ Arsenal នឹងខុសប្លែកគ្នាយ៉ាងខ្លាំង ប្រសិនបើលោក Arsene Wenger បានទិញកំពូលតារាបាល់ទាត់ “ដែលស្ទើរតែបានទិញ” ទាំងនេះ។

លោក Wenger ទទួលងារ ពានរង្វាន់លេខ ៤ ក្រោយដឹកនាំ Arsenal បានត្រឹមបញ្ចប់ត្រឹមលេខ ៤ ហើយអ្នកគាំទ្រ Arsenal តែងតែនិយាយតៗគ្នា មួយឃ្លាថា “ខ្ញុំស្ទើរតែទិញពួកគេ”.

ដូច្នេះតើមានកីឡាករណាខ្លះដែល លោក Arsene Wenger ស្ទើរតែបានទិញ?

កីឡាករជម្រើស ១១ នាក់ដំបូងដែល លោក Wenger ស្ទើរតែបានទិញ

អ្នកចាំទី: Gianluigi Buffon

ទោះបីជាវាពិបាកគិតថា កីឡាករ Buffon នឹងលេងឲ្យក្រុមណាផ្សេងក្រៅពីក្រុម Juventus មានពេលមួយដែលអ្នកចាំទីអ៊ីតាលីរូបនេះបានសម្តែងការចាប់អារម្មណ៍មកលេងនៅក្លឹប London មួយនេះ។

នៅទីបំផុត Juventus ក៏អាចចងចិត្តអ្នកចាំទីរូបនេះបាន ខណៈពេលលោក Wenger ត្រូវធ្វើការធ្ងន់ជាមួយអ្នកចាំទី  Manuel Almunia ទៅវិញ។

 

ខ្សែការពារកណ្តាល: Gerard Pique

តើ Arsenal នឹងល្អប៉ុណ្ណាប្រសិនបើលោក Wenger បានព្យាយាមទិញខ្សែការពារសញ្ជាតិប្រេស៊ីល Pique របស់ឲ្យក្លឹប Barcelona បានមុនលោក Sir Alex Ferguson និងក្លឹប Manchester United?

ប៉ុន្តែគួរឱ្យសោកស្តាយដែលគ្រូបង្វឹកបារាំងរូបនេះបានជឿជាក់ទៅលើខ្សែការពារស្វីស Phillippe Senderos ទៅវិញ ហើយយើងទាំងអស់គ្នាថាមានអ្វីខ្លះបានកើតឡើងក្រោយពីនេះមកទៀត។

ខ្សែការពារកណ្តាល: Vincent Kompany

ខ្សែការពាររបស់ Manchester City កីឡាករ Vincent Kompany ប្រហែលអាចពាក់ឯកសណ្ឋានពណ៌ក្រហមជំនួសឯកសណ្ឋានមេឃខៀវ បើសិនជាលោក Wenger បានចំណាយប្រាក់ ៥ លានផោនដែលក្លឹប Anderlecht បានទាមទារ។

ផ្ទុយទៅវិញលោក Wenger បានបែរជាទិញកីឡាករ Johan Djourou ជាអ្នកស្នងតំណែងរបស់ខ្សែការពារ Sol Campbell ទោវិញ។

 

ខ្សែការពារកណ្តាល: Roberto Carlos

ខណៈពេលដែលគេជិតបញ្ចប់កិច្ចសន្យារបស់គេ កីឡាករ Roberto Carlos របស់ក្រុម Real Madrid  ចង់មកលេងនៅ Emirates។

លោក Wenger តែងតែយឺតពេលក្នុងការទិញកីឡាករ បានត្រឹមមើលអតីតប្រធានក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ របូតទៅកាន់ក្លឹប Fenerbahce ។

ទោះជាយ៉ាងក៏ដោយ ក៏គាត់បាននាំយកកីឡាករ  Andre Santos – ដែលត្រូវបានគេដាក់ឈ្មោះថា “Roberto Carlos ថ្មី” ផង។

ខ្សែបម្រើស្លាបស្តាំ: Cristiano Ronaldo

នៅក្នុងប្រវត្តិសាស្រ្តដ៏វែងឆ្ងាយរបស់លោក Ferguson ដែលជាអតីតគ្រូបង្វឹករបស់ Man United រូបនេះ បានយកឈ្នះលោក Wenger រឿងមួយដែលធ្វើឲ្យ Wenger ឈឺចាប់ខ្លាំងជាងគេគឺការដណ្តើមយក Christiano Ronaldo “ខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះកីឡាករ Cristiano Ronaldo ហើយខ្ញុំមិនត្រឹមតែទិញ Cristiano Ronaldo មិនបានទេ គេបានត្រូវចុះហត្ថលេខាលេងឲ្យ Manchester United ទៀត, ដូច្នេះជាការពិតណាស់ដែលវានៅតែឈឺចាប់ដល់សព្វថ្ងៃ”។

តាមជាក់ស្តែង អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal រូបនេះ បានចចារកិច្ចព្រមព្រៀងតម្លៃ ៤ លានផោនជាមួយក្លឹប Sporting Lisbon រួចហើយ ហើយថែមទាំងបានផ្តល់ឱ្យ CR7 នូវអាវ Arsenal ទៀតផង។

អ្វីៗកើតក្រោយជំនួបមិត្តភាពរវាង Sporting និង Man Utd ហើយអ្វីក្រោយមកទៀត ត្រូវបានគេនិយាយថាជាប្រវត្តិសាស្ត្រ…

ខ្សែបម្រើកណ្តាល: Paul Pogba

ការសម្រេចចិត្តដែលនឹងតាមលងលោក Wenger រហូតដល់បញ្ចប់អាជីពរបស់គាត់ គឺ អ្នកចាត់ការសញ្ជាតិបារាំងរូបនេះ បានបង្កកំហុសដូចនឹង លោក Ferguson ដែរក្រោយច្រានចោលការយកកីឡាករ Paul Pogba កាលពីឆ្នាំ ២០១២ ។

ក្រុម Juventus គឺជាក្លឹបដែលលឿនជាងគេដើម្បីចាប់យកខ្សែបម្រើសញ្ជាតិបារាំងនេះដើម្បីបំពេញខ្សែបន្ទាត់បម្រើរបស់ពួកគេ។

 

ខ្សែបម្រើការពារ: Xabi Alonso

ខណៈដែល Xabi Alonso ត្រូវចាកចេញពី Liverpool កីឡាករខ្សែបម្រើរបស់អេស្ប៉ាញរូបនេះបានធ្វើដំណើរទៅកាន់ទីក្រុងឡុង ហើយសង្ឃឹមថាទទួលការផ្ទេរក្នុងតម្លៃខ្លួន ១៥ លានផោន។

ប៉ុន្តែលោក Wenger សម្រេចជ្រើសរើសយកកីឡាករ Mikel Arteta ជំនួសវិញ។ ហើយ Alonso បានទៅលេងនៅ Real Madrid ហើយបានឈ្នះពាន La Liga និង Champions League ។

ខ្សែបម្រើប្រយុទ្ធកណ្តាល: Lionel Messi

បើសិនជាអ្នកសាកសួរទៅអ្នកវិភាគរបស់ Sky Sports លោក Guillem Balague អ្នកជំនាញកីឡាបាល់ទាត់អេស្ប៉ាញរូបនេះ នឹងប្រាប់អ្នកថា លោក Wenger បានកំណត់ និងផ្តល់កិច្ចសន្យាជាមួយកីឡាករវ័យក្មេងអាយុ ១៥ ៣នាក់ពីសាលាថ្នាលបាល់ទាត់ដ៏ល្បីល្បាញ La Masia របស់ Barcelona រួមមានកីឡាករ Pique, Cesc Fabregas និង Lionel Messi

លោក Wenger បាននិយាយថា: “វានៅពេលយើងនាំយក Fabregas មកទីនេះ។ យើងចង់បាន Fabregas, Messi និង Pique ។ ប៉ុន្តែយើងធ្វើបានត្រឹមតែ Fabregas ប៉ុណ្ណោះ”

ខ្សែបម្រើស្លាបឆ្វេង: Gareth Bale

ដោយបានទាក់ទងជាមួយនឹងក្លិប Southampton ពីកីឡាករ Theo Walcott លោក Wenger ក៏បានតាមដានសមាជិកម្នាក់ទៀតក្នុងក្រុមរបស់គេគឺ កីឡាករ Gareth Bale

ដោយសារតែមានខ្សែការពារឆ្វេងពីររូបរួចមកហើយ អ្នកចាត់ការរូបនេះបានបោះបង់ចំណាប់អារម្មណ៍ទៅលើខ្សែបម្រើស្លាបរបស់វេលរូប: “យើងមិនបានយកគេដោយសារយើងមាន Ashley Cole និង Gael Clichy ហើយមិនចង់បានខ្សែការពារស្លាបឆ្វេងទៀតទេ។ ខ្ញុំត្រូវតែសារភាពថាវាជាកំហុសដ៏ធំមួយ ដែលគេអាចលេងក្នុងតំបន់កណ្តាលបម្រើបាន។ គាត់បានតស៊ូលេងនៅ Tottenham បន្ទាប់មកក្លឹបបានផ្លាស់ប្តូរគេទៅខ្សែបម្រើ ហើយគេបានលេងយ៉ាងល្អឥតខ្ចោះ។ អាជីពរបស់កីឡាករ នៅពេលខ្លះពឹងផ្អែកលើ ទីតាំងដែលគេលេងឲ្យបានត្រឹមត្រូវ។ “

 

ខ្សែប្រយុទ្ធកណ្តាល: Zlatan Ibrahimovic

ត្រលប់ទៅមើល ពេលដែល Zlatan គ្រាន់តែជាក្មេងប្រុសម្នាក់ ឬក្មេងប្រុសអាយុ ១៩ ឆ្នាំនៅក្រុម Malmo គេប្រហែលចាប់អារម្មណ៍នូវការផ្ទេរទៅកាន់ Aresenal ក្នុងតម្លៃខ្លួន ៣ លានផោន ។

រហូតដល់លោក Wenger បានសម្រេចចិត្តដែលល្ងង់ខ្លៅមួយ ដោយឲ្យអតីតខ្សែប្រយុទ្ធ Manchester United លេងសាកល្បងសិន។ ហើយដូចដែលយើងទាំងអស់គ្នាដឹង ហើយថាព្រះមិនបានធ្វើការសាកល្បងទេ

នៅទីបំផុត អ្នកចាត់ការបារាំងរូបនេះបានជ្រើសយកកីឡាករ Guy Demel ដែលជាអតីតខ្សែការពារក្លឹប West Ham ដែលបានច្រឡំយល់ថាគេសាកសមខ្សែប្រយុទ្ធម្នាក់!

ខ្សែប្រយុទ្ធកណ្តាល: Romelu Lukaku

យូរមកហើយមុនពេល Romelu Lukaku បានទៅលេងនៅក្លឹប Chelsea កីឡាករបែលហ្ស៊ិករូបនេះបានចាប់ផ្តើមលេងនៅក្រុម Anderlecht នៅក្នុងឆ្នាំ ២០១១ ។

ប៉ុន្តែទោះបីជាខ្សែប្រយុទ្ធរបស់ Man United រូបនេះមិនស្គាល់ពី ក្រុម Arsenal ក៏លោក Wenger បានស្គាល់ពីគេដែរ: “បាទយើងបានស្គាល់គេនៅបែលហ្ស៊ិក ប៉ុន្តែនៅពេលនោះគាត់បានជ្រើសរើសទៅលេងនៅ Chelsea”

 

មតិយោបល់