Arsenal នឹងមិនដាក់ឲ្យ Lacazette លេងពេលប៉ះ United

Arsene Wenger និយាយថា Alexandre Lacazette នឹងខកខានក្នុងការប្រកួតនៅថ្ងៃសៅរ៍ជាមួយ Manchester United ដោយសារមានរបួសក្រលៀន។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានរកគ្រាប់បាល់ទីប្រាំពីររបស់គាត់ក្នុងរដូវកាលត្រឹមតែបីនាទីពេល Arsenal បំបាក់ Huddersfield ដោយលទ្ធផល ៥-០ កាលពីថ្ងៃពុធ ប៉ុន្តែក្រោយមកត្រូវប្តូរចេញដោយសាររបួស។

កីឡាករវ័យ ២៦ ឆ្នាំត្រូវបានប្តូរជំនួសដោយ Olivier Giroud ក្នុងតង់ទីមួយនៅពេលដែល Arsenal នាំមុខកំពុងនាំមុខដោយគ្រាប់បាល់​របស់ Lacazette ។

ក្រុមកាំភ្លើងធំចាប់ផ្តើមរកគ្រាប់ទីពីរ ហើយក្រោយមក Giroud រកបានពីរគ្រាប់នៅនាទីទី ៦៨ និង ៨៧ Alexis Sanchez នាទី ៦៩ និង Mesut Ozil នៅ​នាទី ៧២។

ក្រោយបញ្ចប់ការប្រកួត ខណៈដែល Wenger សរសើរក្រុមរបស់គាត់ គាត់បានសារភាពថាក្រុមកាំភ្លើងធំ “លេងក្នុងភាពបារម្ភពេលលទ្ធផលឈ្នះ​ត្រឹម​ ១-០”។

គាត់បានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា៖ “Lacazette មានបញ្ហាក្រលៀន ហើយគាត់នឹងមិនអាចលេងនៅថ្ងៃសៅរ៍បានទេ។”

Wenger បានបន្ថែមថា៖ “ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនសូវសប្បាយចិត្តទេជាមួយអ្វីគ្រប់យ៉ាង ប៉ុន្តែយើងចាប់ផ្តើមបានល្អ តែក្រោយមកទៀតខ្ញុំគិតថា​យើង​មានលក្ខណៈយឺតបន្តិច ព្រោះយើងបានបណ្តោយឲ្យពួកគេមានឱកាសពីរបីលើក។

“យើងខកខានគ្រាប់បាល់ទីពីរ ប៉ុន្តែក្រោយមក នៅពេលដែលយើងសម្រេចគ្រាប់បាល់ទីពីរហើយ យើងលេងដោយអស់ក្តីបារម្ភ ដោយយើងវាយ​លុក​ប្រើបច្ចេកទេស ភាពប៉ិនប្រសព និងលេងជាប្រព័ន្ធបានយ៉ាងល្អ ដូចជានៅពេលនៅសល់ ២០ នាទីចុងក្រោយ។

“ខ្ញុំជឿជាក់ថាយើងលេងជាមួយក្តីបារម្ភតិចតួចនៅពេលយើងនាំមុខមួយទល់នឹងសូន្យ ពីព្រោះយើងលេងដោយខ្វះភាពម្ចាស់ការ ពេលខ្លះយើងប៉ះ​បាល់ស្ទើរទៅឲ្យដៃគូ។

“យើងលេងខុសពីទម្លាប់ដែលយើងធ្លាប់មាន ប៉ុន្តែក្រោយពីរកគ្រាប់បាល់ទីពីរហើយ អ្នកគ្រប់គ្នាផ្លាស់ប្តូរចលនាភ្លាមៗ និងប៉ះបាល់បានលឿ​ន​ជាង​មុន ហើយពួកគេព្យាយាមដណ្តើមបាល់ប្រៀបបាននឹងពួកគេកំពុងចាញ់អ៊ីចឹង។

“ពួកគេព្យាយាមយ៉ាងខ្លាំងក្នុង ៧០ នាទីដំបូង ហើយពួកគេក៏ទទួលបានលទ្ធផលល្អ ទោះបីជានៅ ២០ នាទីចុងក្រោយពួកគេរាយថមថយកម្លាំង​បន្តិច។”

មតិយោបល់