Dean សារភាពថាគាត់មានកំហុសដែលធ្វើឲ្យ Arsenal ខាតពិន្ទុ

ប្រធាន​អាជ្ញកណ្តាល​របស់ Premier League លោក Mike Riley បានបង្ហាញ​ថា​ Mike Dean បាន​សារភាព​ថា គាត់បាន​បង្កើត​កំហុស​ដែល​ផ្តល់​​បាល់​ពិន័យ ១១ ម៉ែត្រ​ឲ្យទៅ Albion ដែលធ្វើឲ្យ West Bromwich អាចតាមបាន​ស្មើ ១-១ ជាមួយ Arsental កាលពីប្រកួតនៅថ្ងៃឆ្លងឆ្នាំ។

Dean បាន​ផ្តល់បាល់​ពិន័យ​ ១១ ម៉ែត្រដល់ West Bromwich បន្ទាប់ពី Calum Chambers ត្រូវ​បាល់​ហោះមក​ប៉ះដៃ​ ដែល​ការ​សម្រេច​ចិត្ត​ត្រូវ​បាន​គេ​វា​តម្លៃ​ថា​ជាការវាយតម្លៃខ្សោយ ពីព្រោះ​ខ្សែ​ការពារ​បាន​ដាក់​ដៃ​របស់ខ្លួន​នៅជាប់​នឹង​ខ្លួន​ប្រាណ​នៅពេលនោះ។

ដោយសារបាល់ពិន័យ ១១ ម៉ែត្រ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ West Brom អាច​តាមបានស្មើ ហើយធ្វើឲ្យ​ក្រុម​កាំភ្លើង​ធំ​បាត់​បង់​ពីរពិន្ទុ។ អ្នកចាត់​ការ​ក្រុម​​លោក Arsen Wenger បាន​ធ្វើការ​តវ៉ាយ៉ាងខ្លាំង​រហូត​ធ្វើឲ្យខ្លួន​គាត់​ដើរហួរ​តំបន់​ដែលគេអនុញ្ញាតឲ្យឈេ

ទោះជាយ៉ាងណាក្តី Riley និយាយថា Dean បាន​សារភាព​ថា​គាត់​បាន​បង្កើតកំហុសក្នុងការចាប់ ហើយ​ថា​បច្ចេកវិទ្យា​អាជ្ញា​កណ្តាល​ជំនួយ​ការ​​ជា​វីដេអូ​អាច​ជួយមិនឲ្យ​មាន​កំហុស​នេះ​កើត​ឡើងម្តងទៀត។

It ends 1-1 in our last game of 2017 #WBAvAFC #Alexis #Xhaka #Arsenal

A post shared by Arsenal Official (@arsenal) on Dec 31, 2017 at 10:41am PST

គាត់ដឹងថានេះជាកំហុសរបស់គាត់ «ខ្ញុំដឹង​ថា​ Mike មិនគួរចាប់កំហុសទេ។​ គាត់​បាន​ផ្ញើសារ​ទៅអ្នកគ្រប់គ្នា ហើយគាត់គឹ​ជាមនុស្ស​ដែល​ស្មោះ​ត្រង់​ណាស់។ «ប៉ុន្តែ​នេះជាកំហុសគាត់ដែលបានកើតឡើងទោហើយ»។

«ប៉ុន្តែភ្លាមៗនោះគឹមានភស្តុតាងពី​កាមេរ៉ាផ្សេងទៀត ដោយបង្ហាញរូបភាពផ្ទុយស្រលះ​ពី​វីដេអូមួយទៀត។ នោះគឺ​កាមេរ៉ា​​នៅ​​ជាប់​​នឹង​​សំណាញ់ទី​។

«ខ្ញុំដឹង​ថា​អ្នក​ប្រាកដ​ជា​ចង់​សួរ​ថា​ តើ​ការ​ប៉ះដៃ​នោះ​ដោយ​ចេតនា​ឬអត់នោះទេ មែនទេ? ប៉ុន្តែ​កាមេរ៉ានៅ​ជ្រុង​ម្ខាង​ទៀត​បង្ហាញ​ថា​គាត់​ព្យាយាម​យក​ដៃ​ចេញពីខ្លួន​ឆ្ពោះទៅកាន់បាល់។»

សម្រាប់​ការ​ប្រ​កួត​ជុំ​ទីបី​ក្នុងព្រឹត្តិការណ៍ FA Cup រវាង Brighton & Hove Albion និង Cystal Palace គេ​នឹង​ឃើញ​មាន​ការ​ប្រើប្រាស់​ VAR ​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​នៅ​អង់គ្លេស។

បច្ចេ​វិទ្យា​នឹង​ជួយ​ផ្តល់​ភស្តុតាង​សម្រាប់​ការ​ប្រកួត​រវាង​ Chelsea និង Arsenal ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ Carabao Cup នៅ​ខែ​​ក្រោយ។

មតិយោបល់