Pellegrino កំពុងតែសម្លឹង​ឃើញ Walcott

Mauricio Pellegrino ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត បន្ទាប់​ពី​មើល​ឃើញ​កីឡាករ Theo Walcott ដែល​ជា​អតីត​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់ Southampton ។

Southampton មាន​ខ្ទង់​ប្រាក់​ចំណាយ​មួយ​ចំនួន​សម្រាប់​ទិញ​កីឡាករ បន្ទាប់​ពី​បាន​លក់ Virgil van Dijk ក្នុង​តម្លៃ​ខ្លួន ៧៥ លាន​ផោន​ឲ្យ​ទៅ Liverpool ។

ហើយ​បន្ទាប់​ពី​ធ្វើការ​ប្រកួត​ចំនួន ៩ លើក​ដោយ​មិន​ទាន់​ស្គាល់​ជ័យ​ជម្នះ ជាមួយ​នឹង​ការទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធល​ផល ១-០ លើ Fulham នៅ​ជុំ​ទី​បី​នៅ FA Cup កាល​ពី​ថ្ងៃ​សៅរ៍នេះ គ្រូ​បង្វឹក Pellegrino មាន​បំណង​ចង់​ពង្រឹង​ក្រុម​របស់​គាត់​ឡើង​វិញ​។

Walcott ដែល​បាន​ចូល​លេង​ឲ្យ Arsenal ត្រឹម​តែ ៥ ប្រកួត​ប៉ុណ្ណោះ​នៅ Premier League ក្នុង​រដូវ​កាល​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ស្ទាក់​ស្ទើរ​ក្នុងកា​រពិចារណា​អំពី​ការ​ចាក​ចេញពី​ក្រុម​កាំ​ភ្លើង​ធំ​។

Pellegrino បាន​និយាយ​ថា៖ «ខ្ញុំ​បាន​និយាយ​អំពី​គាត់​ច្រើន​មក​ហើយ​»។

«គាត់​ជា​កីឡាករ​ឆ្នើម​ម្នាក់ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​អំពី​ការ​ចរចា​ទេ។ ជាមួយ​នឹង​ទីផ្សារ​កីឡាក​រនាពេល​នេះ ខ្ញុំ​គិត​ថា​វា​នឹង​អាច​មាន​លទ្ធភាព​ច្រើន​សម្រាប់​កីឡាករ​ប្រភេទ​នេះ​។ សម្រាប់​យើង វា​មិន​ងាយ​ស្រួល​នោះ​ទេ​»។

«សង្ឃឹម​ថា យើង​អាច​ទិញ​កីឡាករ​ណា​ម្នាក់​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ក្រុម​របស់​យើង​រឹងមាំ​ជាងមុន​។ នេះ​គឺ​ជា​គោលដៅ​របស់​យើង​នៅ​ពេល​នេះ​។ យើង​ដឹង​ថា​ទីផ្សារ​កីឡាក​រមាន​ភាព​ចង្អៀត ប៉ុន្តែ​យើង​កំពុង​ខិតខំ​ធ្វើ​រឿង​នេះ​»។

មតិយោបល់