Watford បណ្តេញ​អ្នកចាត់ការក្លិប​ និងបន្ទោស​ Everton

Watford បញ្ឈប់ Marco Silva ដែល​ជាអ្នក​ចាត់​ការ​ក្លិបនេះ និង​បាន​ស្តីបន្ទោស Everton ថាបាន​ធ្វើ​ឲ្យ​ការងារ​របស់​គាត់​លែងល្អដូចមុន។

Watford ទើប​តែបាន​ឈ្នះ​មួួ​យ​ប្រគួត​ប៉ុណ្ណោះ ក្នុង​ ១១ ប្រកួតចុងក្រោយ​របស់​ខ្លួន ក្រោយ​បរាជ័យ​ជាថ្មីក្នុង​ការ​ប្រកួត​ថ្ងៃសៅរ៍ លើក្រុម  Leicester City ក្នុង​លទ្ធផល ២-០។ ពេល​នេះ Watford ឈរនៅលេខរៀងទី ១០ ក្នុង​តារាង Premier League ដោយ​មាន​ពិន្ទុលើសតែ ៥ ប៉ុណ្ណោះនៃក្លិបដែលត្រូវកាត់​ចេញ​ពី​លីគកំពូលនេះ។

ថ្លែងនៅ​លើគេហទំព័រ​របស​ខ្លួន Watford បាន​បញ្ជាក់​ថា “នេះជាការសម្រេចចិត្ត​ដ៏ពិបាកមួយ”។

លោក Javi Gracia ត្រូវគេជឿថា​នឹង​ជា​មនុស្ស​ដែល​មក​ជំនួស តំណែងរបស់​ Silva។ Gracia ដែលមានវ័យ ៤៧ ឆ្នាំ​បាន​ចាកចេញពី​ក្លិបរុស្ស៊ីឈ្មោះ Rubin Kazan នៅខែមិថុនា​បន្ទាប់​ពី​ការងារ​ដឹក​នាំ​ក្លិបក្នុង​មាតុភូមិរបស់ខ្លួន​ និង​នៅប្រទេសក្រិច​អស់​រយៈពេល ១០​ឆ្នាំ​ កន្លងមក។

“ក្លិបបាន​អះ​អាច​ថា​ការ​សម្រេចតែងតាំង Silva កាលពីខែ ឧសភា ជាអ្នកចាត់​ការ​ក្លិប​ជារឿង​ដ៏ត្រឹមត្រូវ​ ប្រសិន​បើ Everton មិនបានទាក់ទង​គាត់ទេ​នោះ​”។

 

មតិយោបល់