កីឡាករបាល់ទាត់ ១៣ រូបដែលមានជាងគេសព្វថ្ងៃនេះ

លោកអ្នកប្រហែលជាគិតថា Neymar ច្បាស់ជាមានទ្រព្យច្រើន​ជាងហើយ​ ព្រោះតម្លៃដោះដូរពី Barcelona មកកាន់ Paris Saint Germain របស់កីឡាកររូបនេះមានថ្លៃខ្ពស់ជាងគេ គឺរហូតដល់ ២០០លានផោនឯណោះ ដែលនេះជាចំនួនដ៏មហាសាលដែលពុំទាន់មានអ្នកបំបែកបានឡើយ។

វាជាការពិតណាស់ដែល​កីឡាករបាល់ទាត់សញ្ជាតិ​ប្រេស៊ីល​រូបនេះមានតម្លៃខ្លួនថ្លៃ តែ​មិន​មានន័យ​ថា​គេ​មានទ្រព្យច្រើនជាងគេនោះទេ។ ថ្ងៃនេះក្រុមការងារ​ FOX Sports Asia សូមលើក​យក​ឈ្មោះកីឡាករបាល់​ទាត់ ១៣ ​រូប​ដែល​ទ្រព្យច្រើនជាងគេ​បច្ចុប្បន្ននេះ ​ផ្អែក​លើ​ការធ្វើជំរឿននាពេលថ្មីៗនេះ ខាងក្រោម៖

១៣- Luis Suárez សព្វថ្ងៃលេងនៅក្លិប FC Barcelona​ -​ ទ្រព្យសរុប ៣១លានផោន (៤០លានដុល្លារ)  

ក្រៅពីចំណូលរកបានពីក្លិប កីឡាករសញ្ជាតិអ៊ូរុយហ្កាយរូបនេះក៏មានចំណូលបន្ថែមពីក្រុមហ៊ុនសំលៀកបំពាក់កីឡា Adidas និងភេសជ្ជៈ Pepsi ផងដែរ។

១២- Cesc Fabregas សព្វថ្ងៃលេងនៅក្លិប Chelsea – ទ្រព្យសរុប ៣៥លានផោន (៤៥លានដុល្លារ)

ក្រៅពីជាកីឡាកររបស់ Chelsea ដែលមានប្រាក់ចំណូលខ្ពស់ហើយ​នោះ ក៏កីឡាករអេស្ប៉ាញរូបនេះនៅមានអ្នកឧបត្ថមដែលជាក្រុមហ៊ុនសម្ភារៈកីឡា Puma ផងដែរ។

១១- David Silva​ សព្វថ្ងៃលេងនៅក្លិប Manchester City – ទ្រព្យសរុប ៣៦លានផោន (៤៦លានដុល្លារ)

កីឡាកររូបនេះ​ទទួលបានប្រាក់កម្រៃពីក្លិបមេឃខៀវត្រឹម​ ១០,៤ លានផោនក៏ពិតមែន តែការផ្សាយផលិតផលស្បែកជើង Adidas បានធ្វើឲ្យកីឡាករកូនកាត់ជប៉ុន-អេស្ប៉ាញរូបនេះមានចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀត។

១០- John Terry សព្វថ្ងៃលេងនៅក្លិប Aston Villa – ទ្រព្យសរុប ៣៩លានផោន (៥០លានដុល្លារ)

ខ្សែការពារវ័យចំណាស់រូបនេះមិនទាន់លាចាកពីពិភពបាល់ទាត់នៅឡើយទេ។ អតីតកីឡាករ Chelsea រូបនេះកំពុងចូលរួមជួយក្រុម Aston Villa។ ទោះជារកបានពីក្លិបនាពេលបច្ចុប្បន្ននេះបានត្រឹមតែ4លានផោនក្នុងមួយឆ្នាំ តែគាត់សល់លុយជាច្រើននាពេលដែលគាត់នៅជាមួយតោខៀវអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។

៩- Sergio Aguero សព្វថ្ងៃលេងនៅក្លិប Manchester City – ទ្រព្យសរុប ៤០លានផោន (៥១លានដុល្លារ)

មិនខុសអីពីអ្នកប៉ុន្មាននាក់ខាងលើដែរ អតីតកូនប្រសារលោក Maradona រូបនេះបានទទួលកម្រៃពីការផ្សព្វផ្សាយបឲ្យ​ស្បែកជើងម៉ាក​ Puma និងភេសជ្ជៈ Pepsi ពីលើកម្រៃរកបាន​ពី​ក្លិបប្រមាណ​ ១០,៤ លានផោនក្នុងមួយឆ្នាំ។

៨- Yaya Toure សព្វថ្ងៃលេងនៅក្លិប Manchester City – ទ្រព្យសរុប ៤៣លានផោន (៥៥លានដុល្លារ)

តាមពិតកីឡាករសញ្ជាតិកូឌីវ័ររូបនេះអាចមានទ្រព្យ​សរុបច្រើនជាងនេះទៅទៀតប្រសិនបើដំណើរការនៃការដោះដូរទៅកាន់ក្លិបថ្មី AC ឬ Inter Milan ដែលធ្វើឲ្យ​គាត់ទទួលបានកម្រៃ១០,៤ លានផោនក្នុង​មួយរដូវកាល។

៧- Neymar​ សព្វថ្ងៃលេងនៅក្លិប Paris Saint-Germain – ទ្រព្យសរុប ៤៩ លានផោន (៦៣លានដុល្លារ)

Neymar អាចរកកម្រៃបាន​ ២៦លានផោន បន្ថែមពីលើចំណូលដែលបានមកពីក្រុមហ៊ុន​មួយចំនួនដូចជា Nike, Panasonic, Gilette, Claro និង Red Bull ផងដែរ។

៦- Gareth Bale សព្វថ្ងៃលេងនៅក្លិប Real Madrid – ទ្រព្យសរុប ៥៦លានផោន (៧២លានដុល្លារ)

ទឹកប្រាក់ប្រចាំរដូវកាល ១៨,២ លានផោន បានចងកីឡាករវែលរូបនេះមិនឲ្យ​ចេញឆ្ងាយ​ពី Benabeu នោះទេ​ រហូតដល់ឆ្នាំ ២០២២។ ក្រៅពីចំណូលរកបាន​ពីក្លិប កីឡាកររូបនេះនៅមានប្រភពចំណូលជាច្រើនផ្សេងទៀត​ដូចជា​ពីក្រុមហ៊ុន​ Adidas, Electronic Arts, Sony និង Footlocker ជាដើម។

៥- Eden Hazard សព្វថ្ងៃលេងនៅក្លិប Chelsea – ទ្រព្យសរុប ៧៧ លានផោន (១០០លានដុល្លារ)

ក្រៅពីចំណូលដែលរកបានពីក្លិប Chelsea អស់ជាច្រើនឆ្នាំមកហើយដែរនុះ Hazard ឆ្លៀតរកបានពី Adidas និងក្រុមហ៊ុននំកំប៉ុងផងដែរ។

៤- Wayne Rooney សព្វថ្ងៃលេងនៅក្លិប Everton – ទ្រព្យសរុប ៩៣លានផោន (១២០លានដុល្លារ)

អតីតកីឡាករ Manchester United រូបនេះមានជំនួញផ្ទាល់ខ្លួនដែលរកចំណូលបាន​ច្រើន​គួរសម។ បូករួមទាំងប្រាក់កាសដែលខ្លួនកំពុងល្បីនៅ Old Traford នាពេលកន្លងមកផងនុះ បានធ្វើឲ្យ​គេ​ក្លាយជា​កីឡាករបាល់ទាត់មានជាងគេលំដាប់ទី ៤។

៣- Zlatan Ibrahimovic សព្វថ្ងៃលេងនៅក្លិប Manchester United – ទ្រព្យសរុប ១១០ លានផោន (១៤១ លានដុល្លារ)

មិនបាច់ឆ្ងល់នោះទេ គ្រាន់តែអាវរបស់កីឡាករ​រូបនេះ​ក៏អាចលក់បានជាងមួយលានផោន​ដែរក្នុងមួយរដូវកាល។ ថ្វីត្បិត​តែលេងមិនកើត (របួសជិតមួយរដូវកាល) កីឡាកររូបនេះសល់ប្រាក់សន្ធឹកសន្ធាប់ពីក្លិបមុនៗគួបផ្សំនឹង​កម្រៃដែលបានមកពី​ក្លិបបិសាចក្រហមនាពេលបច្ចុប្បន្នផងដែរ។

២- Lionel Messi សព្វថ្ងៃលេងនៅក្លិប FC Barcelona – ទ្រព្យសរុប ២៣០លានផោន (២៩៥ លានដុល្លារ)

កម្រៃដែលរកបានពី Barcelona គឺ ២៦លានផោនក្នុងមួយឆ្នាំ ក្រុមហ៊ុនផ្សេងទៀតក៏ជាប្រភពចំណូលរបស់ Messi ដែរដែលរួមមាន Adidas, Pepsi, Gillette និងTurkish Airlines។

១- Ronaldo សព្វថ្ងៃលេងនៅក្លិប Real Madrid – ទ្រព្យសរុប ២៥០លានផោន (៣២១,៥ លានដុល្លារ)

កីឡាករព័រទុយហ្កាល់រូបនេះរកបានត្រឹមតែ ១៩លានផោនតែប៉ុណ្ណោះពី Real Madrid ក្នុងមួយរដូវកាលគឺតិចជា Messi ៧លានផោន។ តែបើនិយាយពីចំណូលផ្សេងទៀតវិញគឺមិនបាច់​រៀបរាប់នោះទេ​ ព្រោះ Ronaldo អាចនឹងបង្កើតក្រុមហ៊ុនសម្ភារកីឡា CR7 ក៏ថាបាន។

មតិយោបល់