Fernandinho៖ ខ្ញុំ​នឹង​ព្យា​យាម​ជួយ​កីឡាករ​ក្មេងៗ

ខ្សែបម្រើ​ Man City បានចុះកុងត្រថ្មី​រហូត​ឆ្នាំ ២០២០ និងប្តេជ្ញា​បន្សល់​ទុក​នូវ​វីវៈភាពខ្លួន​​នៅ​កីឡដ្ឋាន Etihad

Fernandinho បាន​និយាយ​ថា​គាត់​រីករីករាយ​នឹង​តួនាទីថ្មី​ជាកីឡាករ​ចាស់ទំ នៅក្លិប Manchester City ក្រោយ​បាន​បន្ត​រួម​រស់ជាមួយ​ក្លិប​នេះ​។

ខ្សែបម្រើវ័យ ៣២​ ឆ្នាំ​រូបនេះ​បាន​ចូះ​កុង​ត្រាថ្មី​ជាមួយ City ​រហូត​ដល់ខែ មិថុនា ឆ្នាំ ២០២០ ហើយ​បាន​និយាយ​ថា​តួនាទីថ្មី​របស់​គាត់​ជា​គំរូ​ដល់​កីឡាករ​ក្មេងៗជំនាន់ក្រោយ​ជារឿងមួយ​ថ្មី​សម្រាប់​លោក តែ​ជាអ្វីដែល​លោក​កំពុង​ទន្លាប់ខ្លួន​។

ថ្លែង​ប្រាប់​ទូរទស្សន៍ CityTV កីឡាករប្រើស៊ីលរូបនេះ​បាន​និយាយថា វាជាផ្នែកមួយ​ថ្មីនៃជីវិតរបស់​ខ្ញុំ​។ លោក​បន្តថា កាលពីក្មេងមិត្តភក្តិរបស់​ខ្ញុំ​សុទ្ធតែ​ចាស់​ជាងខ្ញុំ ប៉ុន្តែពេល​នេះគឺខុសគ្នា

ពេលនេះ​ Fernandinho បាន​ក្លាយជាកីឡាករជម្រើស ១១ នាក់​ដំបូង ទីពីរហើយ ដែល​បាន​បន្តកុងត្រា​នៅក្លិប​នេះជាបន្ត​ បន្ទាប់ពី Nicolas Otamendi ដែល​បាន​បន្តកុងត្រាដល់ ២០២០ ដូចគ្នា​នេះ។

គួរបញ្ជាក់ផងដែរថា Fernandinho ទើបតែរកបាន​ ២ គ្រាប់​ប៉ុណ្ណោះ​ឲ្យ​ក្លិប​ក្នុង​រដូវកាល​នេះ ក្នុង​ ២៤ ប្រកួតកន្លងមក។

មតិយោបល់