Son អះ​អាង​ថា Kane គឺ​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​លើ​លោក!

Heung-Min Son កីឡាករ​របស់ Tottenham Hotspur បាន​អះអាង​ថា Harry Kane គឺ​ជាកីឡាករ​ដែល​ល្អ​បំផុត​លើ​លោក ហើយ​បាន​ជំរុញ​មិត្តរួម​ក្រុម​របស់​គាត់​ឲ្យ​សម្រប​ខ្លួន​ទៅ​នឹងអវត្តមាន​របស់ Kane ខណៈ​ពេល​ដែល​គាត់​កំពុង​រង​របួស​។

Kane បាន​ទទួល​រង​របួស​កជើង​នៅ​ពេល​ដែល Tottenham ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ៤-១ លើ Bournemouth កាល​ពី​ពីរ​សប្តាហ៍​មុន ហើយ​គាត់​រំពឹង​ថា​នឹង​អាច​វិល​ត្រឡប់​មកចូល​រួម​ការហ្វឹក​ហាត់​វិញ​បាន​នៅ​ខែ​ក្រោយ​នេះ​។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការអវត្ត​មាន​របស់​គាត់ Spurs បាន​ទទួល​ជ័យ​ជម្នះ​លើ Cherries (Bournemouth) មុន​ពេល​បំបាក់ Swansea City ក្នុង​លទ្ធផល ៣-០ ក្នុង​វគ្គ​ប្រាំបី​ក្រុម​ចុង​ក្រោយ​ក្នុង​ក្រប​ខណ្ឌ FA Cup ។

Harry បាន​ប្រាប់​ទូរទស្សន៍ Sky Sports News ថា៖ «ពិត​ណាស់ Harry Kane គឺ​ជា​កីឡាករ​ដ៏​សំខាន់​បំផុត​សម្រាប់​អង់​គ្លេស ព្រោះ​គាត់​គឺ​ជា​កីឡាករ​ដែល​ល្អ​បំផុត​នៅ​ក្នុង​ពិភព​លោក»។

«នេះគឺ​ជា​កីឡា​បាល់​ទាត់ ជួនកាល​អ្នក​អាច​នឹង​រង​របួស ប៉ុន្ដែ​សម្រាប់ Tottenham យើង​ត្រូវតែ​ធ្វើការ​ប្រកួត​ដោយ​គ្មាន Harry ។ វា​គួរឲ្យ​សោក​ស្តាយ​ណាស់ ប៉ុន្តែ​កីឡាករ​ផ្សេង​ទៀតត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់។ ខ្ញុំ​មិន​ដូច Harry ទេ ខ្ញុំ​គ្រាន់តែ​ព្យាយាម​ហ្វឹក​ហាត់​រាល់​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្ដែ​វា​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​អាច​ធ្វើអ្វី​មួយ​បាន​សម្រេច​»។

Kane គឺជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នៅក្នុង​ពីរ​រដូវកាល​ចុង​ក្រោយ​នៅ​ក្របខណ្ឌ Premier League ។ ប៉ុន្តែ រូបគាត់​កំពុង​តាមពី​ក្រោយ​កីឡាករ Mohamed Salah របស់ Liverpool ចំនួន ៤ គ្រាប់​នៅ​ឆ្នាំ ២០១៧/១៨។

Spurs កំពុង​ឈាន​ដល់វគ្គ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​យុទ្ធនាការ​នៃ​ការប្រកួត​របស់​ពួក​គេ ខណៈ​ពួកគេ​កំពុង​សម្លឹង​រក​មើល​តំណែង​ក្រុម​កំពូល​ទាំង​បួន​។ បច្ចុប្បន្ន​នេះ ពួកគេ​កំពុង​ស្ថិត​ក្នុងចំណាត់​ថ្នាក់​ទី ៤ ដែល​មាន ៥ ពិន្ទុ​លើ Chelsea ដែល​មាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ៥ ដោយ​នៅ​សល់​ការ​ប្រកួត​ចំនួន ៨ លើក​ក្នុង​ដៃ​ទៀត។

 

មតិយោបល់