ប្រដាល់ជើងឯកគូបូតាវគ្គ៨ ប្រជុំជើងខ្លាំងគីឡូស្រាល ខ្មែរថៃឡាវ អង្រួនសង្វៀនបាយ័ន

ការប្រកួតប្រដាល់គូបូតា នឹងចាប់ផ្តើមរដូវកាលថ្មីនាថ្ងៃទី២៩ខែធ្នូខាងមុខ ដោយមានបេក្ខភាពជើងខ្លាំងលំដាប់កំពូលកម្ពុជា៤រូប តតាំងនឹងអ្នកលេងកណ្តាប់ដៃថៃ៣រូប និងឡាវ១រូប រៀងរាល់យប់ថ្ងៃសុក្រ នៅលើកញ្ជក់ទូរទស្សន៍បាយ័ន។

ម្ចាស់មេដាយសម្រិតស៊ីហ្គេម ឡៅ ចិត្រា និង ពេជ្រ ម្ទេសខ្មាំង រួមជាមួយអ្នកលេងជង្គង់ គង់ ហូវ និងអ្នកប្រដាល់សំបូរក្បាច់ ចាន់ ប៊ុនហឿន មានមុខតំណាងកម្ពុជា ក្នុងការប្រកួតដ៏សំខាន់នេះ។ បើនិយាយពីបេក្ខភាពបរទេសវិញ ក៏ជាជើងខ្លាំងជួរមុខផងដែរ ដែលកំពុងស្រេកឃ្លានជ័យជម្នះ និងចង់ស្ពាយខ្សែក្រវ៉ាត់ត្រឡប់ទៅផ្ទះវិញផងដែរ។

សករាជថ្មីនៃការប្រកួតដណ្តើមខ្សែក្រវ៉ាត់គីឡូស្រាលដ៏កម្រនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែធ្នូ ខាងមុខ រៀងរាល់សប្តាហ៍នៅស្ទូឌីយ៉ូបាយ័នស្ទឹងមានជ័យ។

មតិយោបល់