កីឡាករចំណុះក្រសួងមហាផ្ទៃ ទទួលប្រាក់រង្វាន់៥ម៉ឺននិង១០ម៉ឺនរៀលបើឈ្នះគូប្រកួត

កីឡាករប្រដាល់នៅតាមក្លិបដែលស្ថិតក្រោមសមាគមន៍ប្រដាល់ក្រសួងមហាផ្ទៃ បានទទួលថវិការឧបត្ថម្ភលើកទឹកចិត្ត បន្ថែមលើតម្លៃខ្លួនតាមទូរទស្សន៍ នូវថវិការ៥ម៉ឺននិង១០ម៉ឺនរៀល។

តាមធម្មតាពួកគេតែងតែទទួលបានតម្លៃខ្លួនពីទូរទស្សន៍តាមសមត្ថភាព ប៉ុន្តែក្រសួងបានផ្តល់ការគាំពារបន្ថែម។ សម្រាប់អ្នកប្រកួតឈ្នះទទួលបាន៥ម៉ឺនរៀល និងអ្នកឈ្នះសន្លប់១០ម៉ឺនរៀល។ ការប្រគល់គឺផ្តល់ជូនផ្ទាល់ដៃពីឯកឧត្តម ជា ប៊ុនហេង ប្រធានសមាគមន៍សមាគម៍កីឡាក្រសួងមហាផ្ទៃ។

មតិយោបល់