កែវ រំចង់ សង្ឃឹមខ្ពស់ក្នុងការឈ្នះ ផេតភិរុន ល្ងាចនេះនៅសង្វៀនខារ៉ាបាវ

កែវ រំចង់ ពិតជារំពឹងខ្ពស់ក្នុងការក្រសោជ័យជម្នះពីអ្នកប្រដាល់ថៃ ផេតភិរុន ក្នុងជំនួបមិត្តភាព នាល្ងាចថ្ងៃទី២១ ខែមករានេះ នៅសង្វៀនខារ៉ាបាវនាស្ទូឌីយូបាយ័នស្ទឹងមានជ័យ។

រំចង់ ក្រោយវិលត្រឡប់មកកាន់សង្វៀនជាថ្មីនេះ គេនៅតែមើលឃើញមានមានឆន្ទៈប្រកួតខ្ពស់ វាយមិនដកថយ គ្រាន់តែយឺតជាងមុនបន្តិច។ កាលប្រកួតដំបូងគេបានផ្តួលថៃម្តងទៅហើយ។ ចំពោះដៃគូរបស់គេវិញត្រូវបានគទម្លាយថា ពុំសូវមានក្បាច់គ្រោះថ្នាក់ច្រើនឡើយ ប៉ុន្តែគេរឹងនិងចេញច្បាស់ៗ។

ថ្ងៃជាមួយគ្នានេះកីឡាការិនី សំ ថារ័ត្ន ក៏ស្វាគមន៍ជើងកន្ត្រៃហោះថៃ ក្នុងជំនួបមិត្តភាពដូចគ្នា។ ការប្រកួតចាប់ផ្តើមម៉ោង៦:០០យប់។

Posted by Bayon & BTV Boxing on Wednesday, 17 January 2018

មតិយោបល់