សុខធី (កាកា) កំពុង​បង្ក​ព្យុះ​ភ្លៀង​លើ​សង្វៀន​គូបូតា​របស់​ទូរទស្សន៍​បាយ័ន

សុខធី ដែលមហាជនបានស្គាល់នៅពេលគេឡើងវាយនៅប៉ុស្តិ៍លេខខ៧ថៃ បានឈានជើងចូលប្រកួតប្រដាល់គូបូតារបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។ បេក្ខភាពដ៏អង់អាចមួយនេះ កំពុងបង្កភាពភ្ញាក់ផ្អើលដោយ២ប្រកួតដំបូងនេះ គេរកបាន៦ពិន្ទុពេញ។

កាលពីជំនួបបើកឆាក គេបានផ្តួលកីឡាករថៃអោយសន្លប់ទឹកទី៤។ ចំណែកសប្តាហ៍ទី២ កាលពីថ្ងៃទី០២ ខែកុម្ភៈ គេបានទាត់បំបែកកង់អោយជើងខ្លាំងក្រផេត អោយលោក ធន់ សុភា រាប់២ដងនៅទឹកទី១ និងម្តងទៀតនៅទឹកទី២ មុននឹងបញ្ឍប់ពាក់កណ្តាលផ្លូវ។ សរុបមក២សប្តាហ៍នេះ គេកាន់៦ពិន្ទុ ស្មើឡុងជិន និង ចាន់ ស៊ីណាត ខណៈ ពេជ្រ ម្ទេសខ្មាំង មានត្រឹម៤ពិន្ទុប៉ុណ្ណោះ។

វគ្គសន្សំពិន្ទុនេះ ពូលខ្មែរពិតជាតឹងតែងត្បិតត្រូវការតែ២នាក់ប៉ុណ្ណោះឡើងទៅវគ្គបន្ត ។ ចំណែកពូលកីឡាករបរទេស ត្រូវការ២រូបដូចគ្នា។ លើកលែងតែមានករណីកីឡាករបរទេសទាំង៣ផ្សេង ក្រៅពីកីឡាករឡាវពុំឈ្នះសោះ ទើបផ្តល់សឹទ្ធិឡើងទៅពូលកម្ពុជា។

សុខ ធី (កាកា)

សុខ ធី (កាកា) ដូចជាគុំ ក្រោះផេត ស៊ីតចាឆាត ពីណាមកចឹង មកដល់ទាត់យកៗ រហូតកីឡាករថៃ ត្រូវអាជ្ញារកណ្តាល បញ្ឈប់ ត្រឹមទឹកទី ២ ! គិតត្រឹមពេលនេះ សុខ ធី មាន៦ពិន្ទុពេញ ខណៈដែល ក្រោះផេត បានត្រឹម ២ពិន្ទុ ។

Posted by Bayon & BTV Boxing on Friday, 2 February 2018

មតិយោបល់