ជើងខ្លាំង ធឿន​ ធារ៉ា ប៉ងជួបតារាថៃហ្វៃ​ Saensatharn​ ពេល​ណា​ក៏​បាន​

ក្រោយការឌឺដងរបស់តារាថៃហ្វៃ Saensatharn​ អ្នកប្រដាល់ជម្រើសជាតិកម្ពុជា ធឿន ធារ៉ា បានចេញមុខអះអាងថា ខ្លួនអាចប៉ះអ្នកប្រដាល់ថៃរូបនេះពេលណាក៏បាន អោយតែមានការផ្គូផ្គង។

ធឿន ធារ៉ា បានបញ្ជាក់ប្រាប់វិបសាយ Sabay ថា គេនឹងស្វាគមន៍កីឡាករ​ថៃ​ម្នាក់​នេះ​ ​ត្បិត​សម្ដី​ដែលគេឆ្លើយឆ្លងជាមួយអ្នកគាំទ្រកម្ពុជាលើបញ្តាញសង្គម ហាក់ដូចជាមិនអោយតម្លៃគុនខ្មែរសោះ។

រឿងរ៉ាវដំបូងរបស់អ្នកទាំងពីរ កើតឡើងដោយអ្នកគាំទ្រចូលទៅសរសេរលើ Facebook របស់ Thai Fight ក្នុងបំណងអោយ ធារ៉ា និង Saensatharn​ ប៉ះគ្នា។ ការផ្គូផ្គងនេះ គឺក្រោយពេលអ្នកប្រដាល់ថៃ វាយ ឡុង សុវណ្ណឌឿន សន្លប់ទឹកទី១កាលពីពេលថ្មីៗនេះ។

យ៉ាងណាក្តី Saensatharn​ ថាការប៉ះគ្នាគឺនៅតែថៃប៉ុណ្ណោះ។ ប៉ុន្តែការប្រកួតទំនងពិបាកនិងកើតឡើង ត្បិតធារ៉ាជាកីឡាកររបស់ Max Muay Thai ដែលមានជម្លោះរហូតឡើងដល់តុលាការជាមួយ Thai Fight ផងដែរ។

មតិយោបល់