មាស មើ និង សំ ថារត្ន័ ឈ្នះព្រមគ្នានៅព្រឹត្តិការណ៍ Full Metal Dojo – វីដេអូ

ការប្រកួតក្បាច់គុនចម្រុះ (Mixed Martial Arts) Full Metal Dojo កាលពីល្ងាចថ្ងៃទី៤ វិច្ឆិកា កន្លងទៅនេះ បានធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ ដោយមានវត្តមានកីឡាករ-កីឡាការនីMMAខ្មែរ ២ រូប។ កីឡាករ មាស មើ និងកីឡាការនី សំ ថារត្ន័ មកពីក្រុម Cambodia Top Team បានធ្វើបានយ៉ាងល្អដោយយកជោគជ័យលើគូប្រកួតខ្លួនដោយ Submission ។ កីឡាករ មាស មើ បានបន្តភាពមិនដែលចាញ់របស់ខ្លួនលើកទី ៦ ក្នុងការប្រកួតក្បាច់គុណចម្រុះ MMA ក្រោយយកឈ្នះ ម្ចាស់ជើងឯកម៉ាឡេស៊ី Malaysian Invasion​ MMA កីឡាករ Allen Chong ដោយ Submission រឹតកពីក្រោយ ត្រឹមនាទី ២.៥១ ក្នុងតឹកទី២ ។

ចំណែក កីឡាការនីដែលជាតារាភាពយន្តបែប Action Movie រហស្សនាម កង្កែបតូច សំ ថារត្ន័ ដែលបានយកឈ្នះ កីឡាការនីថៃ  Kaewjai Prachumwong ដោយ Submission កាច់ដៃ ត្រឹមនាទី ៤.៤៧ ក្នុងតឹកទី ១ តែប៉ុណ្ណោះ។

តោះទស្សនាការប្រកួតរបស់ពួកគេ៖

ការប្រកួតរបស់ មាស មើ

ការប្រកួតរបស់ សំ ថារត្ន័

មតិយោបល់