លីគកំពូលកម្ពុជា ត្រឡប់មកវិញចុងសប្តាហ៍នេះ ក្រុមខ្លាំងមិនប៉ះគ្នា

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា នឹងត្រឡប់មកវិញនៅចុងសប្តាហ៍នេះ ដោយក្រុមទាំង១២ នឹងត្រូវប្រជែងគ្នា ប៉ុន្តែបើគិតក្រុមក្រុម Top 6 មិនប៉ះគ្នាឡើយ។   ជំនួបបើកឆាកដំបូង នាថ្ងៃសៅរ៍ទី១៨ ខែធ្នូ អគ្គិសនីកម្ពុជា នឹងបើកទ្វារកីឡដ្ឋានស្វាយរៀង ទទួលភ្ញៀវបឹងកេត វេលាម៉ោង៦ល្ងាច ។ អាស៊ីអឺរ៉ុបយូណាយធីត នឹងប៉ះ ណាហ្គាវ៉ើល វេលាម៉ោង៦ល្ងាច នៅកីឡដ្ឋានស្តាតចាស់។ ចំណែកមួយគូទៀតដែលមានផ្សាយផ្ទាល់លើកញ្ជក់ទូរទស្សន៍ BTV គឺ ម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ទទួលភ្ញៀវភ្នំពេញក្រោន វេលាម៉ោង៣:៣០នាទី។

ក្រឡេកថ្ងៃទី១៩ ខែធ្នូ វិញ ក្រុមកំពុងឡើងជើង Cambodian Tiger នឹងបើកទ្វារកីឡដ្ឋានស្វាយធំ ទទួលភ្ញៀវ អគ្គស្នងការដ្ឋាននគរបាលជាតិ វេលាម៉ោង៣:៣០នាទី ។ ក្រសួងការពារជាតិ នឹងស្វាគមន៍ភ្ញៀវ គិរីវង់សុខសែនជ័យ នាម៉ោង៦ល្ងាច នៅកីឡដ្ឋានស្តាតចាស់។ ចំណែកគូផ្សាយផ្ទាល់ ព្រះខ័នរាជស្វាយរៀង ជួប ស៊ីម៉ាក់យូណាយធីត វេលាម៉ោង៦ល្ងាច នៅទឹកដីខេត្តជាយដែន ។

គិតត្រឹមសប្តាហ៍ទី១៩នេះ ក្រុមកំពូលតារាងទាំង៤នៅតែជា ព្រះខ័នរាជស្វាយរៀង បឹងកេត ណាហ្គា និង ក្រសួងការពារជាតិ ចំណែកក្រុមបាតតារាងគឺ ស៊ីម៉ាក់ និង គិរីវង់សុខសែនជ័យ។

មតិយោបល់