កីឡាការនីដែល​មានទ្រព្យច្រើនជាងគេទាំង ១០ រូប ប្រចាំឆ្នាំ ២០១៧

FOX Sports Asia បាន​ប្រមូលផ្តុំនូវ​ឈ្មោះកីឡាការិនី​ដែល​មាន​ទ្រព្យច្រើន​ជាងគេ​ទាំង​ ១០ ក្នុងឆ្នាំ ២០១៧

ក្នុងរយៈពេល​មួយ​ឆ្នាំ​ ដែល​ចំណូលសរុប​របស់​អត្តពលិកកំពូលទាំង ១០០ រូប មាន​រហូត​ដល់​ ៣,១ ប៊ីលានដុល្លារអាមេរិកនោះ វាបញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ កីឡា គឺជាមុខរបរ​ដែល​អាច​រកលុយ​បាន​ច្រើន​ណាស់។

ខណៈដែល​​កីឡាករសញ្ជាតិព័រទុយកាល់ និង​ជាខ្សែបម្រើ​​របស់​ក្លឹប​ Real Madrid  គឺកីឡាករ Cristiano Ronaldo ម្នាក់​ឯងយក​អស់​ ៩៣ លានដុល្លារអារមេរិក​ហើយ​នោះ នៅ​មាន​លុយ​ច្រើន​ទៀត​ដែល​ត្រូវ​ជាកម្មសិទ្ធិរបស់​អត្ពលិក​ផ្សេងទៀត។

ក៏ប៉ុន្តែ វាមិន​មែន​សុទ្ធតែជាកីឡាករ​បុរសទាំងអស់​ដែល​មាន​លុយ​ច្រើន​នោះឡើយ។ កីឡាការនីដែលមានការគាំទ្រពីដៃគូសាជីវកម្មដែលមាន​ចំណូល​ខ្ពស់ ក៏ទទួលបានបានប្រាក់កម្រៃមិនធម្មតាដែរ។

ដូច្នេះសូមមកមើលថាតើកីឡាការនីរូបណាខ្លះដែលចំណូលបានច្រើនក្នុងអាជីពកីឡា? សូមទៅមើលប្រាក់ចំណូលពេញមួយ​ឆ្នាំរបស់ពួកគេ…

១០. Simona Halep

ប្រាក់ចំណូលសរុប៖ ៦,២ លានដុល្លារអាមេរិក

ប្រាក់រង្វាន់៖ ៤,៧ លានដុល្លារអាមេរិក

ទោះបីជាចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទីពីរនៃ French Open ក៏ Simona Halep នៅតែជាអត្តពលិកជាស្ត្រីដែលរកប្រាក់ចំណូលក្នុង​មួយឆ្នាំ​បាន​ច្រើន​ជាងគេ​បំផុត​ទីដប់ក្នុងពិភពលោក

នាងមិនត្រឹមតែបានចំណាយពេលពេញពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដើម្បីទទួលបានលេខរៀងកំពូលទាំង១០ទេ នាងក៏បានចុះកិច្ចសន្យាជាមួយ​ Mercedes-Benze របស់ប្រទេសរ៉ូម៉ានីក្នុងឆ្នាំ ២០១៧ ផងដែរ។

៩. Eugenie Bouchard

ប្រាក់ចំណូលសរុប៖ ៧,១ លានដុល្លារអាមេរិក

ប្រាក់រង្វាន់៖ ០,៦ លានដុល្លារអាមេរិក

ទោះបីជានាងបានចំណាយពេលច្រើនក្នុងឆ្នាំ ២០១៧ បង្ហាញការមិនពេញចិត្តលើការចាត់ថ្នាក់ស្តី្រ ក៏ Eugenie Bouchard នៅតែអាចជា​កីឡាការនី​វាយកូនបាល់​ដែលមានទីផ្សារខ្លាំងបំផុតដដែល។ នាងបានបង្ហាញលើការចេញផ្សាយក្នុងឈុតហែលទឹករបស់ Sports Illustrated ប្រ​ចាំឆ្នាំនេះ។

??? @si_swimsuit

A post shared by Genie Bouchard (@geniebouchard) on Feb 18, 2017 at 2:36pm PST

ស្ថិតក្នុងវ័យ ២៣ឆ្នាំ កីឡាការនីសញ្ជាតិកាណាដារូបនេះមានអ្នកឧបត្ថម្ភធំៗដូចជា Colgate, Nike, Coca-Cola, Roger និង Aviva ។

៨. Agnieszka Radwanska

ប្រាក់ចំណូលសរុប៖ ៧,៣ លានដុល្លារអាមេរិក

ប្រាក់រង្វាន់៖ ៣,៣ លានដុល្លារអាមេរិក

ដោយជាប់ឈ្មោះជាទីពេញចិត្តថា “សាស្ត្រចារ្យ” កីឡាការនីឆ្នើមសញ្ជាតិប៉ូឡូញ Agnieszka Radwanska អាចរក្សាកុងត្រាថ្មីជាមួយ Srixon, ក្រុមហ៊ុនប្រេងប៉ូឡូញ Lotos និងក្រុមហ៊ុនផលិតផលកែសម្ផស្ស Inglot បើទោះបីជានាងបានធ្លាក់ពីលេខរៀងទីបីក៏ដោយ។

??????

A post shared by Aga Radwanska (@aradwanska) on Jan 12, 2017 at 12:32am PST

ស្ថិតក្នុងវ័យ ២៨ ឆ្នាំ កីឡាការនីរូបនេះធ្លាប់ទទួលបានបា្រក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់គឺ ២៦,៥ លានដុល្លារអាមេរិក ជាប្រាក់រង្វាន់ខ្ពស់បំផុត​ទី​ប្រាំ​ដែលមិនធ្លាប់មាន!

?????????

A post shared by Aga Radwanska (@aradwanska) on Oct 9, 2016 at 8:51am PDT

៧. Caroline Wozniacki

ប្រាក់ចំណូលសរុប៖ ៧,៥ លានដុល្លារអាមេរិក

ប្រាក់រង្វាន់៖ ២,៥ លានដុល្លារអាមេរិក

ទោះបីជាធ្លាប់ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រប្រាំដង (មិនធ្លាប់បានជើងឯកសូម្បីម្តង) ក៏កីឡាការនីលដាប់ថ្នាក់លេខបី Caroline Wozniacki  ទទួល​បានការចាប់អារម្មណ៍ខ្លាំងនៅពេលនាងយកឈ្នះជើងឯក WTA ក្នុងឆ្នាំ ២០១៧។

ទោះជាយ៉ាងណាក្តី កីឡាការនីអាជីពសញ្ជាតិដាណឺម៉ាកវ័យ ២៧ ឆ្នាំរូបនេះនៅតែមានដៃគូសារជីវកម្មសហការជាមួយដូចជា Adidas, Rolex, Usana, Babolat និង State Drinks ។

US Open 2017 @adidas @stellamccartney

A post shared by Caroline Wozniacki (@carowozniacki) on Aug 7, 2017 at 3:21pm PDT

៦. Garbine Muguruza

ប្រាក់ចំណូលសរុប៖ ៧,៧ លានដុល្លារអាមេរិក

ប្រាក់រង្វាន់៖ ៤,២ លានដុល្លារអាមេរិក

ដោយមិនទទួលបានលេខរៀងណាមួយក្នុង​French Open របស់ដូវកាលចុងក្រោយ ក៏ បន្តទេពកោសល្យនៃការលេងវាយកូនបាល់ ដោយទទួលបាន​ការចាប់អារម្មណ៍ពីជើងឯក Wimbledon Open ឆ្នាំ​២០១៧។

ទោះជាយ៉ាងណាក្តី ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តចំនួន ២,៨ លនដុល្លារអាមេរិក នឹងត្រូវបានគិតបញ្ចូលឆ្នាំក្រោយដែលមានកាលបរិច្ឆេទកំណត់។

Siiiiii!!!! @wimbledon champ!!

A post shared by Garbiñe Muguruza (@garbimuguruza) on Jul 15, 2017 at 9:03am PDT

៥. Venus Williams

ប្រាក់ចំណូលសរុប៖ ១០,៥ លានដុល្លារអាមេរិក

ប្រាក់រង្វាន់៖ ៣,៥ លានដុល្លារអាមេរិក

ទោះបីជានាងមិនបានអួតអំពីអ្នកឧបត្ថម្ភដូចបងស្រីរបស់នាងគឺ Serena ក៏គេអាចដឹងថា កីឡាការនីមានដើមកំណើតនៅកាលីហ្វ័ញ៉ា Venus Williams មានបណ្តាញក្រុមហ៊ុនសំលៀកបំពាក់ Eleven ។

(Sneak peek!) @elevenbyvenus #2017

A post shared by Venus Williams (@venuswilliams) on Jan 6, 2017 at 12:15pm PST

Besides earning her six-figure pay check in the courts, the world number five female tennis legend is also a popular motivational speaker.

៤. Ronda Rousey

ប្រាក់ចំណូលសរុប៖ ១១ លានដុល្លារអាមេរិក

ប្រាក់រង្វាន់៖ ៨ លានដុល្លារអាមេរិក

ទោះបីជាលទ្ធផលសម្រាប់ឆ្នាំនេះនៅក្នុង UFC 207 មិនសូវកាក់កប ក៏ Ronda Rousey នៅតែអាចរកប្រាក់ចំណូលបានច្រើនដូច ដោយរក្សាកំ​ណត់​ត្រានៃការធានា ៣ លានដុល្លារអាមេរិក និងកាត់បន្ថយការទិញពេលមើលម្តងចំនួន ១,១ លាន។

Besides getting hitched, the former UFC Women’s Bantamweight Champion has kept herself busy in Hollywood – as a coach on the Battle of the Network Stars TV show and starring in the upcoming movie Mile 22 with Mark Wahlberg.

៣. Danica Patrick

ប្រាក់ចំណូលសរុប៖ ១២,២ លានដុល្លារអាមេរិក

ប្រាក់រង្វាន់៖ ៧,២ លានដុល្លារអាមេរិក

Danica Patrick ជាស្ត្រីជនជាតិអាមេរិកដែលជាអ្នកបើកឡានប្រណាំង (stock car) អាជីពដ៏ជោគជ័យ គឺជាស្ត្រីទីមួយដែលយកឈ្នះក្នុង​ការប្រណាំង IndyCar Series ក៏ដូជាបញ្ចប់ក្នុងលេខរៀងទី៣ នៅក្នុង Indianapolis 500​ ឆ្នាំ ២០០៩។

អ្នកបង្ហាញម៉ូតក្រៅម៉ោង ដែលបើករថយន្តប្រណាំងក្នុងព្រឹត្រិការណ៍ Stewart-Hass មានអ្នកឧបត្ថម្ភផ្ទាល់ខ្លួន រួមមាន៖ Coca-Cola, Ford និង Nationwide .

២. Angelique Kerber

ប្រាក់ចំណូលសរុប៖ ១២,៦ លានដុល្លារអាមេរិក

ប្រាក់រង្វាន់ៈ ៧,៦ លានដុល្លារអាមេរិក

កន្លងមក ឆ្នាំ ២០១៧ បានបញ្ជាក់ច្បាស់ថាជាឆ្នាំដែលត្រូវបំភ្លេចឈ្មោះកីឡាការនីវាយកូនបាល់សញ្ជាតិអាល្លឺម៉ង់។ បន្ទាប់ពីឈ្នះ Grand Slams កាល​ពីឆ្នាំទៅ Kerber បានព្យាយាមបន្ទាប់ពីឆ្លងផុតជុំទីបួន និងជុំទីមួយនៅ Australian and US Open រៀងៗខ្លួន។

But with residual sponsor bonuses, and the inking of five new corporate sponsorship deals, the Olympic silver medallist still manages second spot on our list as she slip out of the top twenty.

១. Serena Williams

ប្រាក់ចំណូលសរុប៖ ២៧ លានដុល្លារអាមេរិក

ប្រាក់រង្វាន់៖ ៨ លានដុល្លារអាមេរិក

ការចុះលើទំព័រសារព័ត៌មានអំពីការចាក់ចេញ និងវិលត្រឡប់ វិរៈនារីផ្នែកវាយកូនបាល់ Serena Williams គឺជាកីឡាករជាស្រ្តីតែមួយគត់ដែល​ត្រូវបានចុះផ្សាយលើបញ្ជីរបស់ ForbesThe World Highest-Paid Athletes 2017 ដោយទទួលចំណាត់ថ្នាក់ទី ៥១!

ទោះបីជានាងត្រូវបានព្រមានមិនឲ្យចូលរួមការប្រកួត ចាប់តាំងពីការកត់ត្រានៅ Australian Open ដោយបានឈ្នះនៅដើមឆ្នាំ ក៏កីឡាការនីវ័យ​ ៣៦ ឆ្នាំ និងជាម្តាយដ៏រីករាយរបស់កូនទោលអាចវ៉ាដាច់សហការីដ៏សកម្មរបស់ខ្លួន!

មតិយោបល់