Menayothin កំពុងប្រដេញកំណត់ត្រាស្មើ Mayweather

កំណត់ត្រាដ៏អស្ចារ្យសម្រាប់ការឈ្នះ ៥០ ប្រកួតជាប់ៗគ្នារបស់ Floyd Mayweather កំពុងស្ថិតក្រោមការគម្រាមកំហែងដោយជើងឯកពិភព​លោក​មួយរូប​ដែល​អស់លោក​អ្នក​ប្រហែល​ជាមិនទាន់​បាន​ស្គាល់​នៅឡើយទេ ដោយ​មាន​ការចោទ​សួរ​ថា​តើកំណត់​ត្រា​របស់​ជើង​ឯក​ម្នាក់​នោះ​មាន​ចំនួ​ន​ប៉ុន្មានទៅទើបត្រូវធ្វើឲ្យ Mayweather បារម្ភ។

ការគម្រាមចំពោះភាពលេចធ្លោរបស់​ Mayweather ប្រមាណពាក់កណ្តាលសតវត្សន៍កន្លងមកកំពុងត្រូវបានគេចូលមកជំនួសដោយស្ងាតៗដោយ​ក្រប​ខណ្ឌប្រដាល់ទម្ងន់ស្រាលបំផុត និងបានបោះជំហានឡើងមួយកម្រិតទៀតកាលពីចុងសប្តាហ៍នេះ ដែលធ្វើឲ្យមនុស្សមួយចំនួនបានឃើញ និងបានដឹង​នូវ​អ្វីដែលបានកើតឡើង។

Wanheng Menayothin មកពីប្រទេសថៃ កំពុងគ្រងជើងឯកពិភពលោកសម្រាប់ការឈ្នះ ៤៩ ប្រកួតជាប់ៗគ្នា នេះជាតួលេខល្អបំផុតដែលជើងឯក​ពិភពលោកបច្ចុប្បន្នកម្រមានអ្នកធ្វើបាន។

ប្រសិនបើមានដើមឈើមួយរលំក្នុងព្រៃ ហើយគ្មាននរណាម្នាក់ដឹងពីរឿងនេះ តើវាអាចទៅរួចទេ? Menayothin គឺជាជើងឯកទម្ងន់ស្រាលបំផុតនៃ WBC ប៉ុន្តែការឈ្នះរបស់គាត់ទាំងអស់គឺកើតឡើងក្នុងប្រទេសថៃប៉ុណ្ណោះ តទល់តែជាមួយបេក្ខភាពមកពីអាស៊ីដែលមិនសូវល្បីប៉ុណ្ណោះ។

គាត់បានឈ្នះជើងឯកពិភពលោកកាលពីបីឆ្នាំមុន ហើយចាប់ពីពេលនោះមកគាត់បានការពារវាប្រាំបីលើកមកហើយ (ការការពារចុងក្រោយបំផុតគឺកាល​ពី​ថ្ងៃ​អាទិត្យកន្លងទៅ ដោយ​ប៉ះ​ជាមួយ​ Tatsuya Fukuhara មកពីជប៉ុន) ហើយកំណត់ត្រារបស់គាត់គឺគាត់អាចផ្តួលគូប្រកួតចន្លោះពី៦ ទៅ៨ ទឹក។ ​បំណងរបស់គាត់ក្នុងរក្សាភាពសកម្មធ្វើឲ្យគាត់មានការប្រកួតចំនួន ១៣ លើកក្នុងរយៈពេលបីឆ្នាំ ជាអត្រាមួយគួរឲ្យកត់សម្គាល់ ប៉ុន្តែយើងត្រូវ​ឆ្ងល់​ថាគូ​ប្រកួតរបស់គាត់គឺនរណា។

ទោះបីជាប្រកួតទី ៤៨ របស់ Mayweather ប៉ះជាមួយ Manny Pacquiao ត្រូវបានគេហៅថា “ការប្រកួតប្រចាំសតវត្សរ៍” ក្តី ក៏ Menyothin បាន​ឈាន​ដល់ចំណុចទាក់ទាញដូចគ្នាក្នុងឆ្នាំនេះ ដោយគាត់បានបំបាក់ Jack Amissa ដែលធ្លាប់ចាញ់ ៤៤ ប្រកួតមកហើយ។

តើចុងក្រោយ Menayothin នឹងត្រូវប៉ះជាមួយអ្នកណា? កំណត់ត្រារបស់គាត់ទំនងជានឹងត្រូវគ្នាជាមួយកំណត់ត្រារបស់ Mayweather នៅដើមឆ្នាំ ២០១៨ ប្រសិនបើអត្រាសកម្មភាពបច្ចុប្បន្នរបស់គាត់បន្ត ប៉ុន្តែទោះជាយ៉ាងនេះក្តី តើជោគជ័យដែលគាត់សម្រេចបាននោះមានន័យយ៉ាងណាទៅ? សរុប​មក គេធ្លាប់ឃើញមានកំណត់ត្រាប្រដាល់ដែលអស្ចារ្យផ្សេងទៀតដូចជា Julio Cesar Chavez ចំនួន ៨៧ ប្រកួតជាប់គ្នាៗ ចំណែកឯ Rocky Marciano ចូលនិវត្តន៍ត្រឹម ៤៩ ប្រកួត។

Mayweather អាចនឹងបង្ហាញភាពអាសូរចំពោះ Menayothin ដែលមិនមានសមត្ថិភាពអាចឲ្យគេកត់សម្គាល់បានដោយខ្លួនរបស់មាឌតូច ប្រកួត​ក្នុង​ក្របខណ្ឌទម្ងន់ស្រាល ប៉ុន្តែប្រហែលជាមិនខ្វល់រឿងនេះទេ។ Mayweather បានយកឈ្នះលើគុណវិបត្តិមួយនេះហើយបានវិវត្តន៍ខ្លួនទៅជាជើងឯក​ពិភពលោកប្រាំស្ថាប័ន ថែមទាំងមានឈ្មោះជាវីរៈបុរសតទល់។ Menayothin អាចឈ្នះ ៥០ ប្រកួតទៀត។

ប៉ុន្តែជើងឯកទម្ងន់ស្រាលរបស់ថៃនឹងមានកន្លែងដ៏វិសេសមួយក្នុងប្រវត្តិសាស្ត្រ ប្រសិនបើការឈ្នះក្នុងប្រកួតទី ៥០ នេះកើតឡើង ដែលនេះជាក្តីសុបិន​មួយ​ដែលមិនងាយកើតឡើងទេ។ មិនមែនអ្នកគ្រប់គ្នានឹងស្គាល់ឈ្មោះគាត់នោះទេ ប៉ុន្តែអ្នកដែលស្គាល់គាត់នឹងរងចាំមើលថាតើ Menayothin អាច​បង្កើត​កំណត់ត្រាដូច Mayweather បានឬទេ។

មតិយោបល់